ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែងថៃល្បីឈ្មោះលោក Weir Sukollawat និងកញ្ញា Bella Ranee មានទំនាក់ទំនងស្នេហាជាមួយនិងគ្នាមក មហាជននិងហ្វេនៗជាច្រើន តែងតែទន្ទឹមរង់ចាំថ្ងៃពិសេសរបស់អ្នកទាំងពីរគ្រប់ៗគ្នា។
ជាក់ស្ដែងនៅថ្ងៃបុណ្យក្ដីស្រលាញ់កន្លងទៅម្សិលមិញនេះ គូស្នេហ៍មួយគូនេះក៏ធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលដែរ ដោយក្នុងនោះគ្រប់គ្នាបានឃើញលោក Weir បានបង្ហោះរូបភាពជាមួយស្នាមញញឹម និងមានប៉ោងប៉ោងជាច្រើនរៀបនៅក្នុងផ្ទះ ហើយថែមទាំងសរសេរសារយ៉ាងផ្អែមល្ហែមថា៖
«អរគុណ Bella សូមឲ្យមានសេចក្ដីសុខដូចគ្នាណា»
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្តខ្លាំងណាស់ ព្រោះឃើញ Bella បានរៀបចំកាដូបង្ហាញក្ដីស្រលាញ់ទៅ Weir យ៉ាងស្រស់ស្អាត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី