អីយ៉ា! បាច់ផ្កា លី វ៉ាហេទ ឆ្នាំនេះ ក៏សុទ្ធតែលុយដែរ តែជាលុយខ្មែរមិនមែនដុល្លារនោះទេ!(មានរូបភាព)

ជាការពិតណាស់ នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ម្សិលមិញនេះ គ្រប់គ្នាបានឃើញមហាជនជាច្រើនបាននាំគ្នាបង្ហាញក្ដីស្រលាញ់ ទៅកាន់មនុស្សដែលខ្លួនស្រលាញ់ មិនថាក្រុមគ្រួសារ មិត្តភក្ដិឬក៏គូស្នេហ៍នោះទេ។

ជាក់ស្ដែងដូចជាគូស្នេហ៍រវាងអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វាហេទ ដែលទទួលបានការស្រលាញ់គាំទ្រពីហ្វេនៗជាច្រើននោះ ក៏បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងរំភើបចិត្តជំនួសខ្លាំងណាស់ដែរ។

ដោយក្នុងនោះគេបានឃើញ លោក លី វាហេទ បានរៀបចំបាច់ផ្កាដែលសុទ្ធសឹងតែជាលុយនៅក្នុងហ្នឹង ហើយក្នុងនោះលុយសុទ្ធតែលុយខ្មែរក្រដាស១មឺុនរៀលទៀតផង ដែលបាច់ផ្កានេះពិតជាធ្វើឲ្យអ្នកនាង សុខ​ សោម៉ាវត្តី រំភើបចិត្តខ្លាំងណាស់ រហូតដល់អ្នកនាងបង្ហោះសារយ៉ាងផ្អែមល្ហែមថា៖

After Footer (Active) - damrei Mr1 Zone2

«ខាងប្រុស អូនចង់បានអីឆ្នាំហ្នឹង​ ខាងស្រី សុំតែលុយមកបង លទ្ធផលដែលប្រាប់ថាមិនបាច់កាដូទេ យកតែលុយមកបង ឥលូវបានដូចចិត្ត ហាហាហា ឆ្នាំក្រោយសុំក្រដាសធំជាងហ្នឹងមកបង សួរថាម៉េចមិចដាក់ ដុល្លារ គាត់ថាគាំទ្រប្រាក់រៀល ស្រលាញ់ណាស់កំពូលលួង កំពូលយកចិត្ត កំពូលងរង៉ក់ កំពូលតថ្លៃ ម្ចាស់ thanks u for everything ឆ្នាំនេះ Surprises អូន Failed មុខឡើងស្លេកតាប៉ិ Ly Vahed»៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី