កប់ខ្លាំងណាស់! ថ្ងៃបុណ្យក្ដីស្រលាញ់ ឌួង ហ្សូរីដា លេងជូនកាដូទៅម្ដាយសុទ្ធឡានស៊េរីទំនើប!(មានរូបភាព)

ជាការពិតណាស់ កាលពីថ្ងៃបុណ្យក្ដីស្រលាញ់កន្លងទៅនេះ ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានជ្រាបហើយ ទាក់ទងទៅនឹងតារាជាច្រើនមិនថាក្នុងប្រទេសយើង ឬក៏ប្រទេសក្រៅនោះទេ តែងតែបង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សដែលខ្លួនស្រលាញ់ ដោយបានទិញកាដូស្អាតៗនិងមានតម្លៃជាច្រើនជូនទៅពួកគេ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើល គឺនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់នោះ ពិធីការិនីស្រីជើងចាស់ ឌួង ហ្សូរីដា បានធ្វើឲ្យម្ដាយជាទីស្រលាញ់របស់ខ្លួនរំភើបចិត្ត ក្រោយពេលដែលនាងបានទិញរថយន្តស៊េរីទំនើបមួយគ្រឿងយកទៅ Surprise គាត់។

នេះបើយោងតាមគណនីហ្វេសប៊ុកម្ដាយរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពនិងសាររៀបរាប់ថា «អរុណសួស្តីប្រិយមិត្ត….! សុំសាកល្បងកាដូថ្មីតិចមើល…! សមអត់ចាស»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរដល់ពិធីការិនីស្រីរូបនេះ ពិតជាស្រលាញ់ម្ដាយខ្លាំងណាស់ សូម្បីតែរថយន្តទំនើបមានតម្លៃថ្លៃ ក៏ទិញជូនគាត់ជាកាដូទុកជិះលេងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី