ខានចេញបទចម្រៀងOSTយូរ! IU ប្រើពេលមិនដល់៣ម៉ោងផងក៏ចូលក្នុង TOP5 របស់កម្មវិធីស្តាប់ចម្រៀងទាំង៤ធំៗនៅប្រទេសកូរ៉េបាត់ទៅហើយ

បទចម្រៀងថ្មីរបស់IU “I Give You My Heart” ជា OST របស់ខ្សែភាពយន្តភាគ “Crash Landing On You” ដែលជាខ្សែភាពយន្តភាគល្បីល្បាញជាងគេនៅឯប្រទេសកូរ៉េខាងត្បូងក្នុងដើមឆ្នាំ២០២០នេះ ។ កាលពីម្សិលមិញគ្រាន់តែចេញបានមិនទាន់៣ម៉ោងផង បទនេះបានឡើងទៅ TOP5 ក្នុង Music Chart របស់ Melon, Genie, Bugs, និង Soribada បាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថានេះជាលើកទី១ហើយដែល IU បានចេញបទចម្រៀង OST ជាផ្លូវការក្នុងកំឡុងពេល៩ឆ្នាំចុងក្រោយនេះព្រោះសំណូមពររបស់អ្នកដឹកនាំរឿងផ្ទាល់តែម្តង។

អត្ថបទដោយ ៖ Sunstar