ខ្សែភាពយន្តភាគកូរ៉េរឿង Arthdal Chronicles របស់លោក Song Joongki និងកញ្ញា Kim Jiwon ប្រកាសថតវគ្គទី២នៅពេលឆាប់ៗនេះ

ខ្សែភាពយន្តភាគកូរ៉េរឿង Arthdal Chronicles ប្រកាសនឹងចាប់ផ្តើមថតវគ្គទី២នៅខែកញ្ញាឆ្នាំ២០២០ខាងមុខ។ គេរំពឹងថាតារាសម្តែង Song Joongki, Jang Donggun, Kim Jiwon, និង Kim Okbin នឹងនៅតែបន្តសម្តែងក្នុងវគ្គទី២នេះ។

រឿង Arthdal Chronicles បានចាក់ផ្សាយកាលពីឆ្នាំ២០១៩សរុបមាន១៨ភាគដោយប្រើទុនក្នុងការផលិតអស់ជាង៤២លានដុល្លារអាមេរិច។ លោក Kim Wonsuk ជាអ្នកដឹកនាំរឿង Arthdal Chronicles កាលពីវគ្គទី១ តែដោយលោកបានលាឈប់ពីផលិតកម្ម Studio Dragon បាត់ទៅហើយដូចនេះវគ្គទី២នឹងត្រូវប្តូរអ្នកដឹកនាំរឿង។

អត្ថបទដោយ ៖ Sunstar