អ្នកដឹកនាំរឿង Parasite លោក Bong Joonho និយាយពីភាពជូរចត់មុននឹងទទួលបានភាពជោគជ័យដូចសព្វថ្ងៃ!

ប៉ុស្តិ៍ MBC បានធ្វើការចាក់ផ្សាយពិេសសមួយដើម្បីអបអរសាទរដល់ការឈ្នះរង្វាន់ Oscars របស់លោក Bong Joonho ដែលជាអ្នកដឹកនាំរឿង Parasite ។ ការចាក់ផ្សាយនិយាយពីរឿងរ៉ាវជូរចត់របស់លោក Bong Joonho តាំងពីលោកចាប់ផ្តើមចាប់អាជីពជាអ្នកដឹកនាំរឿងមកដល់ពេលបច្ចុប្បន្ន។

លោក Bong Joonho បាននិយាយថាលោកតែងតែមើលខ្សែភាពយន្តដដែលៗចំនួន១០ដងដើម្បីរៀនពីវា កំឡុងលោកកំពុងសិក្សាថ្នាក់វិទ្យាល័យលោកបានប្រើពេល៦ខែធ្វើជាអ្នកលក់នំដើម្បីទិញកាម៉េរា។

អ្នកដឹកនាំរូបនេះបានរៀបការនៅឆ្នាំ១៩៩៥ ដោយធ្វើអ្វីក៏មិនសម្រេចដូចបំណងនៅឆ្នាំ១៩៩៨ប្រពន្ធលោកក៏ចង់បញ្ឃប់លោកពីការផលិតរឿង តែលោកបានសុំរយៈពេលនាង១ឆ្នាំដើម្បីពិសោធន៍ខ្លួនឯងជាលើកចុងក្រោយដោយលោកបានចំណាយអ្វីៗដែលលោកមានទៅលើរឿងមួយនេះ។

នៅឆ្នាំ២០០៣ ខ្សែភាពយន្តរឿង Memories of Murder របស់លោកក៏ទទួលបានភាពជោគជ័យដូចបំណង។ ខ្សែភាពយន្ត ‘The Host’ (2003), ‘Mother’ (2009), ‘Snowpiercer’ (2013), ‘Okja’ (2017) បានភាពជោគជ័យជាបន្តបន្ទាប់ហើយជាពិសេសនៅឆ្នាំ២០១៩ រឿង Parasite ក៏បានចាប់កំណើតឡើងក្លាយជាខ្សែភាពយន្តនិយាយភាសាបរទេស(Non-English)ដំបូងគេដែលទទួលបានពានរង្វាន់ Best Picture ពីកម្មវិធី 92nd Academy Awards។

អត្ថបទដោយ ៖ Sunstar