ចំ! កូនស្រី Janie ប៉ុនហ្នឹងហើយ នៅមានអ្នករិះគន់ថាមុខមាត់មិនសូវជាគួរឲ្យស្រលាញ់ទៀត! (មានរូបភាព)

ជាការពិតណាស់ ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Janie Tienphosuwan សម្រាលបានកូនស្រីមួយរូបមក ជីវិតគ្រួសារនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនខ្លាំងណាស់។

តែយ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង ដោយមានគណនី Twitter មួយ បានសរសេរអត្ថាធិប្បាយរិះគន់ទៅលើកូនស្រីរបស់ Janie ថាគេមានមុខមាត់មិនសូវជាគួរឲ្យស្រលាញ់ និង រិះគន់ទៅលើស្បែកកូនស្រីនាងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនពិសេសហ្វេនៗរបស់តារាស្រីរូបបាននាំគ្នា ចូលទៅបញ្ចេញមតិមិនពេញចិត្តចំពោះការរិះគន់នេះ ព្រោះថាក្មេងៗគ្រប់រូបកើតមកមិនដូចគ្នាទេ ហើយពួកគេក៏មានចំណុចស្អាត និងគួរឲ្យស្រលាញ់រៀងៗខ្លួនដែរ ហើយពួកគេស្រលាញ់កូនស្រី Janie ខ្លាំងណាស់៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី