ប្លែកណាស់! គ្រប់គ្នាសុទ្ធតែបានបាច់ផ្កា តែតារាស្រី Ploy បែរជាបានកាដូនេះពីម្ចាស់ចិត្តទៅវិញ!(មានវីដេអូ)
ជាការពិតណាស់ បើគិតមកទល់និងពេលនេះតារាសម្ដែងស្រីថៃ Ploy ChidJun និង លោក Ken Hung រៀបការកសាងគ្រួសារជាមួយនិងគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយសព្វថ្ងៃអ្នកទាំងពីរក៏មានកូនប្រុសស្រី៤នាក់គួរឲ្យស្រលាញ់យ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញកាលពីថ្ងៃបុណ្យក្ដីស្រលាញ់កន្លងទៅនេះ គ្រប់គ្នាសុទ្ធតែទទួលបានកាដូជាបាច់ផ្កាពីមនុស្សជាទីស្រលាញ់ តែប្លែកស្វាមី Ploy បានជាជូនសន្លឹកមាសសុទ្ធទៅនាង ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង ស្ទើរតែរកអ្វីមកផ្ទឹមពុំបានទៀតផង។
ក្នុងនោះ Ploy បានបង្ហោះវីដេអូ និងរៀបរាប់សារមួយឃ្លារថា «ទទួលបានទ្រព្យសម្បត្តិដ៏ពិសេសនៅក្នុងថ្ងៃនៃក្ដីស្រលាញ់ អរគុណច្រើនស្វាមីសម្លាញ់ ខ្ញុំស្រឡាញ់អ្នក ១០០ ពាន់លាន អស់ពីបេះដូងរបស់ខ្ញុំ»៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖ស៊ីវលី