អ្នកគាំទ្រភ្ងាក់ផ្អើលខ្លាំង! ក្រោយប្រទះឃើញ YangMi អង្គុយអានរឿងបែបនេះនៅទីសាធារណៈ

កាលពីថ្មីៗ កន្លងទៅនេះ កំពូលតារាស្រីលំដាប់ A ប្រទេស ចិន YangMi ត្រូវបានក្លាយជាប្រធានបទក្ដៅគគុក ពិភាក្សាវែកញែកនៅលើបណ្ដាញសង្គម Weibo ក្រោយពីរូបនាងបានបង្ហាញខ្លួននៅព្រលានយន្ដហោះ។

ជាការពិតទៅ តារាស្រីរូបនេះក្លាយជាទីចាប់អារម្មណ៍ គឺមិនមែនដោយសារតែរូបនាងតែងខ្លួនឡូយឆាយ Fashion កប់ ឬធ្វើអ្វីឲ្យអ្នកគាំទ្រមិនពេញចិត្តនោះទេ តែដោយសារតែអ្នកគាំទ្របានឃើញថាតារាស្រីរូបនេះ អង្គុយអានរឿង Webtoon (រឿងតុក្កតាត្លុកតាមអនឡាញ) ក្នុងទូរស័ព្ទរបស់នាង។

After Footer (Active) - damrei Mr1 Zone2

កាលដែលអង្គុយអានរឿង Webtoon វាមិនមែនជារឿងដែលប្លែកនោះទេ តែអ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ រឿងដែលតារាស្រីរូបនេះបានអានគឺជាប្រភេទរឿង ស្រីស្រលាញ់ស្រី ល្បីខ្លាំងក្នុងប្រទេសចិន ដែលមានចំណងជើងថា “Ta Men De GuShi” រឺ “Theirs Story”។

ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការភ្ងាក់ផ្អើល រហូតដល់រូបភាពដែលនាងអង្គុយមើលរឿងនេះ ត្រូវបានគេចែករំលែកជាបន្ដបន្ទាប់រហូត Trend ពេញបណ្ដាញសង្គម Weibo ពីព្រោះមិននឹកស្មានថា តារាស្រីលំដាប់កំពូលរូបនេះ ក៏ជាអ្នកគាំទ្រប្រភេទរឿងបែបនេះដែរសោះ។ ប៉ុន្ដែយ៉ាងណាមិញ គ្មានការវាយប្រហារ រឹបញ្ចេញមតិមិនសមគួរណាមួយទៅលើ YangMi ឡើយ គ្រាន់តែអ្នកគាំទ្រភាគច្រើនមានការភ្ងាក់ផ្អើលប៉ុណ្ណោះ៕

ប្រភព៖ 38jiejie

អត្ថបទដោយ៖ ស្រីពេជ្រ