តើសមាជិកវគ្គចាស់នឹងមកជួបគ្នាម្តងទៀតដែរឬទេ! កម្មវិធី​ប៉ុស្តិ័ទូរទស្សន៍ Busted! ប្រកាសចេញវគ្គថ្មី

កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០ Neflix Korea បានប្រកាសចេញ Busted! 3 យ៉ាងណាមិញមិនទាន់មានការប្រកាសជាផ្លូវការទេថាសមាជិកក្នុងវគ្គចាស់នឹងនៅបន្តចូលរួមកម្មវិធីឬយ៉ាងណា។

Busted! គឺជាកម្មវិធីប៉ុស្តិ័ទូរទស្សន៍កូរ៉េដែលចាក់ផ្សាយតាមរយៈ Netflix។ កម្មវិធីនេះត្រូវបានចូលរួមផលិតដោយក្រុមហ៊ុន SangSang ដែលជាក្រុមហ៊ុនផលិតកម្មវិធី Running Man។ គួរបញ្ជាក់ផងដែរថា Busted! បានចាក់ផ្សាយវគ្គទី១កាលពីខែឧសភាឆ្នាំ២០១៨ និងចាក់ផ្សាយវគ្គទី២កាលពីខែវិច្ចកាឆ្នាំ២០១៩។

តាមរយៈប្រភពសារព័ត៌មានកូរ៉េ ៖ លោក Lee Kwangsoo ដែលជាសមាជិកក្នុងវគ្គទី១តែមិនបានចូលរួមក្នុងវគ្គទី២នឹងអាចត្រឡប់មកចូលរួមក្នុងវគ្គទី៣។

អត្ថបទដោយ ៖ Sunstar