ចាប់ផ្តើមថតនៅដើមឆ្នាំ២០២០នេះហើយ! IU និង Park Seojoon នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តថ្មី​ “Dream”

IU និង Park Seojoon នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តថ្មី​ “Dream” ដែលដឹកនាំដោយលោក Lee Byeong Heon ដែលជាអ្នកដឹកនាំក្នុងខ្សែភាពយន្តល្បីដូចជារឿង Twenty, What a Man Wants និង Extreme Job។

កាលពីឆ្នាំ២០១៩គេទាំងពីរធ្លាប់ចូលរួមក្នុងការថតពាណិជ្ជកម្មជាមួយគ្នា តែមិនទាន់ធ្លាប់ចូលរួមសម្តែងជាមួយគ្នានៅឡើយនោះទេ។ ខ្សែភាពយន្តរឿង Dream នឹងចាប់ផ្តើមថតនៅដើមឆ្នាំ២០២០ហើយនឹងចាក់បញ្ចាំងនៅខែតុលាឆ្នាំ២០២០ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ដែលកញ្ញា IU ឬ Lee Jieun ទទួលសម្តែងខ្សែភាពយន្តជាតួអង្គឯក។

អត្ថបទដោយ ៖ Sunstar