រឿង “The King: The Eternal Monarch” របស់លោក Lee Minho និងកញ្ញា Lee GoEun ចាប់ផ្តើមថតហើយ!

រឿង “The King: The Eternal Monarch” ជាខ្សែភាពយន្តភាពប្រភេទ fantasy-romance ដែលសរសេរនិងរៀបរៀងដោយ Kim Eun Sook។ ក្រោយពីលោក Lee Minho ចេញពីបម្រើទ័ពលោកក៏សម្រេចចិត្តទទួលសម្តែងរឿងនេះតែម្តង!

តាមរយៈប្រភពសារព័ត៌មានកូរ៉េ ៖ រឿង “The King: The Eternal Monarch” បានចាប់ផ្តើមថតនៅខេត្ត Chungcheong ប្រទេសកូរ៉េខាងត្បូងតាំងពីខែតុលាមកម្លេះ ហើយគេរំពឹងថារឿងនេះនឹងចាក់ផ្សាយនៅដើមឆ្នាំ២០២០នេះតាមរយៈប៉ុស្តិ៍ទូរទស្សន៍ SBS ដោយបានចូលរួមផលិតនិងចែកចាយដោយ Hwa&Dam Pictures និង Studio Dragon។

គួរបញ្ជាក់ផងដែរថា Kim Eun Sook ជាអ្នកសរសេរ Script រឿងដ៏ល្បីល្បាញម្នាក់នៅប្រទេសកូរ៉េដែលមានខ្សែភាពយន្តភាគល្បីៗដូចជា “Descendants of the Sun,” “Heirs,” និង “Goblin” ។

អត្ថបទដោយ ៖ Sunstar