ជាការពិតណាស់ ថ្វីត្បិតសព្វថ្ងៃនេះ អ្នកនាង គង់ ចាន់ស្រីមុំ ពុំសូវលេចមុខក្នុងវិស័យសិល្បៈដូចកាលពីមុនយ៉ាងណាក្ដី ក៏មហាជនគ្រប់គ្នានៅតែចាប់អារម្មណ៍អ្នកនាង ពិសេសនោះគឺតាមរយៈសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ក្រោយពេលអ្នកនាងបានប្រកាសក្នុងបណ្ដាញសង្គមថា ផ្ទះថ្មីដែលខ្លួងនិងស្វាមីទើបតែទិញបាន៣ខែនោះត្រូវលក់ទៅទាំងអាល័យ ដោយសារតែ ម៉ាក់អ្នកនាងមិនព្រមរើមក ព្រោះគាត់ថាឆ្ងាយពីផ្ទះមិត្តភ័ក្ត ម្យ៉ាងវិញទៀត ឆ្ងាយពីកន្លែងការងារ និងសាលាកូនទៀតផង។
ដោយសារតែហេតុផលទាំងនេះហើយ បានធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តលក់ផ្ទះដ៏ស្រស់ស្អាតដែលទើបតែទិញបាន៣ខែនេះចេញវិញតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី