មិនងាយស្រួលទេ! តារាចម្រៀងហង្សមាសជិត១០០នាក់ ត្រៀមចេញចម្រៀងមួយរួមគ្នា!

បើនិយាយពីផលិតកម្មរស្មីហង្សមាសគ្មាននរណាមិនស្គាល់នោះទេនៅក្នុងប្រទេសកម្ពុជាយើង ព្រោះតារាចម្រៀងល្បីឈ្មោះជាច្រើនកំពុងតែជ្រកក្រោមផលិតកម្មយក្យមួយនេះ។

យ៉ាងណាមិញថ្មីៗនេះ ផលិតកម្មមួយនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានដឹងថាហង្សមាសកំពុងតែផលិតបទចម្រៀងមួយបទ ដែលក្នុងនោះមានការចូលរួមច្រៀងពីតារាចម្រៀងក្នុងផលិតកម្មនេះរហូតដល់ជិត១០០នាក់ឯណោះ នេះបើយោងបានគណនីហ្វេសប៊ុកលោក នី រតនា បានបង្ហោះថា៖

«តារាចម្រៀងគ្រួសារហង្សមាសជិត ១០០ នាក់ រួមគ្នាច្រៀងបទចម្រៀង ១ បទ ជុំគ្នា ?? មិនមែនជាការងាយស្រួលទេបាទ ??»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនេះគឺជាលើកទីមួយហើយ ដែលឃើញតារាចម្រៀងល្បីៗជិត១០០នាក់ ច្រៀងបទចម្រៀងមួយរួមគ្នា ហើយគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំទស្សនាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី