មិនភ្លឹកម៉េចកើត! Pooklook តែងខ្លួនលើកនេះស៊ីអារម្មណ៍ហ្វេនៗខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃស្រីល្បីឈ្មោះ Pooklook Fonthip ដែលមានអ្នកគាំទ្រយ៉ាងច្រើន តាមរយៈការសម្ដែងខ្សែភាពយន្តភាគ សូម្បីតែការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Pooklook បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនិងឈុតសម្លៀកបំពាក់ ពេលចូលរួមកម្មវិធីបង្ហាញម៉ូត London Fashion Week 2020 នៅទីក្រុងឡុង ប្រទេសអង់គ្លេស។

ក្នុងនោះផងដែរ Pooklook មានឱកាសក្ដោបបានតំណែងធំមួយ ជាអ្នកបង្ហាញម៉ូតឲ្យ ម៉ាកដ៏ល្បី AADNEVIK ហើយក៏ជាការផ្លាស់ប្ដូរស្ទាយ៍របស់នាងទៅជាសិុចសុីខ្លាំង រហូតស្ទើតែធ្វើឲ្យគ្រប់គ្នាក្ដៅខ្លួនទៀតផង ព្រោះមើលទៅពិតជាសុីអារម្មណ៍ខ្លាំងណាស់៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី