គិតមកទល់ពេលនេះ ជាសប្តាហ៍ទី11 ហើយ ដែលក្រុមហ៊ុន OPPO បានរកឃើញអតិថិជន OPPO Reno2 Reno2 F មានសំណាងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុបចំនួន 33រូប ដូច្នេះនៅសល់តែ 6រូបទៀតប៉ុណ្ណោះ អ៊ីចឹងហើយ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ដូរទូរស័ព្ទ ឬ ឡើងស៊េរីទូរស័ព្ទថ្មីកាមេរ៉ា4 អាចពិចារណាបានតាមការគួរមុនថ្ងៃទី 29 កុម្ភៈ 2020។
បើតាមសម្តីរបស់អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅលេងកោះភូកេតប្រចាំសប្តាហ៍ទី11 លោក កែវ សេងរដ្ឋា បច្ចុប្បន្នរស់នៅខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដំបូងគាត់ប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែដោយសារឃើញ OPPO ចេញស្មាតហ្វូនស៊េរីថ្មីគឺ OPPO Reno2 មានគុណភាពល្អ តម្លៃល្អ ទើបគាត់សម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនមួយនេះ។
គាត់បានបន្តទៀតថា “ខ្ញុំចូលចិត្តកាមេរ៉ាថតរូប និងដំណើរការរបស់ទូរស័ព្ទ OPPO Reno2, ពិតជាល្អប្រើមែនទែន ខ្ញុំបានណែនាំដល់មិត្តភកិ្តខ្ញុំយ៉ាងច្រើន ហើយពួកគាត់បានទិញប្រើដូចខ្ញុំដែរ។”
មានសំណាងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតដូចគ្នា ធារី អតិថិជន OPPO Reno2 F បានគូសបញ្ជាក់ថា “លឺគេនិយាយមួយពាន់ដងមិនស្មើនឹងជួបផ្ទាល់ខ្លួនឯងម្តង! ខ្ញុំមិនដែលនឹកស្មានថាអាចឈ្នះរង្វាន់ គ្រាន់តែទិញ OPPO Reno2 F នោះទេ រហូតដល់ក្រុមការងារ OPPO ទូរស័ព្ទមកប្រាប់ខ្ញុំថា ខ្ញុំបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត ទើបខ្ញុំជឿ! ទិញពិតឈ្នះពិត!”
អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា កាលពីពាក់កណ្តាលខែមករា ឆ្នាំ 2020 ក្រុមហ៊ុនបាននាំអតិថិជន OPPO Reno2 Reno2 F ដែលមានសំណាងឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេសជើងទីមួយនៅកោះភូកេត ប្រទេសថៃរួចមកហើយតាមការសន្យា អាស្រ័យហេតុនេះសូមអតិថិជនប្រញាប់រួសរាន់ទិញ OPPO Reno2 Reno2 F នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាដែលនៅក្បែរលោកអ្នកជាងគេ ទាន់មានប្រូម៉ូសិនពិសេសនេះ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅ។
OPPO Reno 2F មានតម្លៃថ្មី $349 បំពាក់មកនូវកាមេរ៉ាក្រោយ4 មានផ្ទៃរាបស្មើមិនងាយសឹកឡេនកាមេរ៉ា ដោយកាមេរ៉ាមេ ទំហំ48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។
ចំណែកឯ OPPO Reno2 តម្លៃ $599 មានអេក្រង់ AMOLED កញ្ចក់ E3 លាតពេញទំហំ 6.5” ការពារចំណាំងពន្លឺ បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland។ កាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ជាមួយនឹងមុខងារ Ultra Dark Mode ដែលមានជំនួយការពិសេសគឺ NPU ជំនួយលើបច្ចេកវិទ្យា AI ខ្លាំងជាង SD 712 ពីរដង។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ។ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ2MP។ Reno 2 មានមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ (Video Bokeh) ទាំងកាមេរ៉ាមុខក្រោយ ជាមួយនឹង កម្មវិធី Video Edit ដំបូងគេបង្អស់ មកស្រាប់មួយសេតតែម្តង។
សរុបមក ទិញ OPPO Reno2 F ឬ Reno2 ចំណេញបានទូរស័ព្ទឆ្លាតវៃ គុណភាពល្អ ថែមទាំង មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងក្រៅប្រទេស កញ្ចប់កាដូពិសេស ជាមួយនឹងការធានា 1ឆ្នាំពេញ ខូចដូរថ្មីក្នុងកំឡុង 7ថ្ងៃ ពិសេសសេវាកម្មជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល1ម៉ោងនៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Centre) ថែមទៀតផង៕