ជាការពិតណាស់ ទោះបីជាសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa មានវ័យជាង៤០ឆ្នាំក៏ដោយ តែនាងតែទទួលបានការកោតសរសើរពីសម្រស់ដ៏ស្រស់ស្អាតនិងក្មេងជាងវ័យរបស់នាងដដែល។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីនេះ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់តារាស្រី Kae Chollada គេឃើញ Aum ដើរតួនាទីជាអ្នកកំដរខាងកូនក្រមុំ ក្នុងនោះគេបានឃើញ Aum តុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅពិតជាសុីដាច់សម្រស់គេអស់តែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ទោះបីជាសព្វថ្ងៃមានអាយុច្រើន ក៏សម្រស់នៅតែសុីដាច់គេពេលចូលក្នុងចំណោមនារីៗដទៃ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី