អបអរសាទរ! តារាថៃស្រី Kae Chollada ដឹកដៃគូស្នេហ៍រូបសង្ហាចូលរោងការហើយ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត Kae Chollada បានបង្ហាញរូបភាព Pre-wedding របស់ខ្លួននិងគូស្នេហ៍ដែលថតនៅឯទីក្រុងញូវយ៉កយ៉ាងរ៉ូមែនទិច ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ តារាស្រីរូបនេះបានរៀបចំកម្មវិធីមង្គលការរបស់ខ្លួន យ៉ាងអធិកអធម នៅក្នុងព្រះវិហារមួយកន្លែង និងថែមទាំងមានការអបអរសាទរពីក្រុមគ្រួសារយ៉ាងកក់ក្ដៅទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាអបអរសារទរដល់តារាស្រីរូបនេះ និងស្វាមី ហើយក៏សរសើរពីសម្រស់នាងនិងស្វាមីថ្ងៃមង្គលពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Katreeya English (@katreeya_e) on

អត្ថបទដោយ៖ស៊ីវលី