កាន់តែល្បីហើយ! តារាថៃ Ice យកបទចម្រៀងខ្មែរ«ឡានសារ៉ែន»ទៅCoverជាភាសាថៃ!(មានវីដេអូ)

ជាការពិតណាស់​ប្រិយមិត្តជាច្រើនប្រាកដជាបានលឺហើយ បទ«ឡានសារ៉ែន» របស់តារាចម្រៀងល្បីឈ្មោះកញ្ញា តន់ ច័ន្ទសីម៉ា ដែលមួយរយៈចុងក្រោយនេះមានការគាំទ្រយ៉ាងខ្លាំង ពិសេសនោះគឺមានបណ្ដាប្រទេសជិតខាងយកទៅរាំ Cover ទៀតផង។

មិនត្រឹមតែប៉ុនណោះ ស្រាប់តែពេលនេះតារាចម្រៀងល្បីឈ្មោះក្នុងប្រទេសថៃ Ice ដែលគ្រប់គ្នាស្គាល់នាងតាមរយៈ Youtube ជាមួយនិងការច្រៀង Cover បទល្បីៗជាច្រើននោះ បានយកបទ «ឡានសារ៉ែន» របស់ខ្មែរយើងមួយនេះទៅ Cover ច្រៀងជាភាសាថៃ និងបានបង្កើត Version ថ្មីច្រៀងជាចង្វាក់ Acoustic ពិរោះខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរដ៏ខ្មែរយើង ដែលបង្កើតបទចម្រៀងល្បីៗ រហូតធ្វើឲ្យប្រទេសជិតខាងយកទៅ Cover បែបនេះទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី