ជាការពិតណាស់កាលពីថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya Urasaya បានមានវត្តមាននៅក្នុងកម្មវិធីមួយនៅផ្សារទំនើប Central World ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្នុងនោះផងដែរ ខណៈពេលតារាសម្ដែងស្រីរូបនេះ កំពុងតែដើរឆ្ពោះ ទៅកាន់ជណ្ដើរយន្ត ស្រាប់តែមាន រាងកាយរបស់មនុស្សម្នាក់ ធ្លាក់ចុះមកចំពីមុខនាង ធ្វើឲ្យនាងឃើញហេតុការណ៍នេះហើយមានការតក់ស្លុតរហូតដល់យំឱកម្ដាយនាងថែមទៀតផង។
គួរបញ្ជាក់ផងដែរថា តាមប្រភពព័ត៍មានបានបញ្ជាក់ថា អ្នកដែលធ្លាក់ពីលើជាន់ទី៣ក្នុងផ្សារទំនើប Central World នោះគឺជាក្មេងប្រុសមានអាយុ១២ឆ្នាំ ហើយក្រោយហេតុការណ៍ ភ្នាក់ងារខាងផ្សារទំនើបបានចាត់ចែងយកអ្នករបួសទៅមន្ទីរពេទ្យព្យាបាលយ៉ាងបន្ទាប់ផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី