ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Mai Davikah ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នាង មិនថាតាមរយៈការសម្ដែងរឿងឬក៏ការតុបតែងខ្លួនទៅចូលរួមក្នុងកម្មវិធីផ្សេងៗនោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Davikah ត្រូវបានខាងកម្មវិធី Fashion របស់ប៊្រន Gucci អញ្ជើញទៅចូលរួម នៅឯទីក្រុង Milan ប្រទេសអ៊ីុតាលី ក្នុងនោះគេបានឃើញតារាស្រីរូបនេះតុបតែងខ្លួនយ៉ាងស្រស់ស្អាតពេលឡើងយន្តហោះ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គ្រាន់តែការរៀបចំមួយតួខ្លួនរបស់តារាស្រីរូបនេះ មានតម្លៃរហូតដល់ជិង១មឺុនដុល្លារឯណោះ។
ក្នុងនោះរួមមាន៖ អាវ Check Tweed មានតម្លៃ ៤,៣០០ ដុល្លារ សំពត់ Check Tweed មានតម្លៃ ១,៩៨០ ដុល្លារ កាបូប Gucci មានតម្លៃ ២,០៧៥ ដុល្លារ ស្បែកជើង Gucci តម្លៃ ១,១០៤ ដុល្លារ សរុបតម្លៃមួយឈុត ៩,៤៥៩ ដុល្លារ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាគ្រាន់តែការតុបតែងខ្លួនបែបសាមញ្ញអញ្ចឹងសោះ មានតម្លៃថ្លៃយ៉ាងនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី