ដម្លឹងផង! សង្សារ Namtarn ធ្វើរឿងមួយនៅក្នុងបណ្ដាញសង្គម IG ហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នា!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Namtarn ដែលតែងតែបង្ហាញខ្លួនក្នុងរឿងភាពយន្តភាគថៃ និងទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍អំពីជីវិតស្នេហារបស់តារាស្រីរូបនេះវិញ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាស្រីរូបនេះ និងគូស្នេហ៍មានភាពផ្អែមល្ហែមនិងគ្នាខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ គូស្នេហ៍របស់ Namtarn បានបង្ហោះរូបភាពនាងនៅក្នុងបណ្ដាញសង្គម IG សឹងតែទាំងអស់ដោយក្នុងនោះគេឃើញមានរូបភាពលោកតែមួយសន្លឹកតែប៉ុនណោះ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងមិននឹកស្មានថា គូស្នេហ៍តារាស្រីរូបនេះ ស្រលាញ់នាងខ្លាំងដល់ថ្នាក់បង្ហោះសុទ្ធតែរូបភាពនាងក្នុងបណ្ដាញសង្គម IG របស់ខ្លួនបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី