ប្រពន្ធល្អមែន! ដើម្បីថតរូបឲ្យស្វាមីបានស្អាត Margie សុខចិត្តអង្គុយហាលភ្លៀងទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីជីវិតគ្រួសាររបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Margie Rasri កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយ ធ្វើឲ្យមហាជនកើតចិត្តច្រណែនសឹងតែគ្រប់គ្នាទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Margie កាន់តែធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនរំភើបចិត្តថែមទៀត ក្រោយពេលគ្រប់គ្នាបានឃើញពីសកម្មភាពលះបង់ដើម្បីស្វាមី ដោយសុខចិត្តអង្គុយហាលភ្លៀងដើម្បីថតរូបឲ្យស្វាមីបានស្អាត និងមើលទៅមានភាពទាក់ទាញ មើលទៅពិតជាគួរឲ្យសរសើរខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរពីទំហំនៃក្ដីស្រលាញ់ ដែល Margie មានចំពោះស្វាមី ពិតជាធំធេងខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី