អបអរសាទរ! ថមមី បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលក្រោយពេលដឹងថាភរិយាខ្លួនមានផ្ទៃពោះ!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់ពេលនេះអ្នកនាង សួស វីហ្សា និងលោក ថមមី បានរៀបការជាមួយនិងគ្នាអស់រយ​ៈពេល២ខែហើយ ហើយគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំមើលដំណឹងល្អរបស់តារាស្រីរូបនេះគ្រប់ៗគ្នាដែរ។

ជាក់ស្ដែងស្រាប់តែកាលពីពេលម្សិលមិញនេះ អ្នកទាំងពីរពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងរំភើបចិត្តខ្លាំងណាស់ ក្រោយពេលដែលលោក ថមមី បានបង្ហោះរូបភាពបង្ហាញពីលទ្ធផលបញ្ជាក់ថាពេលនេះអ្នកនាង សួស វីហ្សា មានផ្ទៃពោះហើយក្រោយពេលរៀបការបាន២ខែ។

ក្នុងនោះលោក ថមមី បានបង្ហាញអារម្មណ៍រំភើបនិងភ្ញាក់ផ្អើលទៅក្នុងបណ្ដាញសង្គមដោយរៀបរាប់ថា «ក្នុងមួយជីវិតរបស់ខ្ញុំនេះ ថ្ងៃនេះហើយជាថ្ងៃដែលខ្ញុំសប្បាយចិត្តបំផុតដែលមិនអាចយកអ្វីមកថ្លែងបានឡើយ។ អរគុណប្រពន្ធសម្លាញ់ដែលបានផ្តល់កាដូដ៏មានន័យមួយនេះមកឲ្យគ្រួសារយើង ដែលជាកាដូដ៏មានតម្លៃកាត់ថ្លៃមិនបាន (Baby) បងសប្បាយចិត្តខ្លាំងណាស់រកពាក្យអ្វីនិយាយមិនចេញទេ បងពិតជាស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសម្លាញ់ បងសូមសន្យាថានឹងមើលថែរក្សាអូន និងកូនៗយើងឲ្យមានសេចក្តីសុខ និងសុភមង្គលជារៀងរហូតតទៅ បងប្អូនអើយ ខ្ញុំក្លាយជាប៉ាគេហើយ ខ្ញុំមានកូនហើយ ចង់ប្រាប់ពិភពលោកនេះថា ខ្ញុំស្រលាញ់ប្រពន្ធខ្ញុំណាស់ Sous Visa, Dady Mommy ចឹងបានឆ្ងល់ណាស់ហេតុអ្វីខ្ញ៉ំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវអស់ចម្ងល់ហើយ»។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាទាំងពីរដួងនេះ បាននាំគ្នាអបអរសាទរ ទីបំផុតអ្នកទាំងពីរក្លាយជាប៉ាម៉ាកគេហើយ៕ តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី