ជាការពិតណាស់ ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa និង អតីតស្វាមី លោក Benz Akarakit បានចែលផ្លូវគ្នាហើយក៏ដោយ តែអ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អដដែល ហើយក៏បំពេញតួនាទីជាឪពុកម្ដាយដ៏ល្អសម្រាប់កូនប្រុសដែលមានអាយុ៣ឆ្នាំរបស់ខ្លួនទៀតផង។
យ៉ាងណាមិញថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនមានអារម្មណ៍រំភើបចិត្ត ក្រោយពេលឃើញអ្នកទាំងពីរបង្ហោះរូបភាពជាមួយគ្នា ដើម្បីលើកទឹកចិត្តកូនប្រុសរបស់ខ្លួន មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗមួយចំនួនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងចង់ឃើញអ្នកទាំងពីរផ្សះផ្សាគ្នា ចាប់ផ្ដើមជីវិតប្ដីប្រពន្ធម្ដងទៀត ដើម្បីមើលថែកូនប្រុសដែលនៅតូចរបស់ពួកគេទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី