ដូចដែលប្រិយមិត្តបានដឹងរូចមកហើយថា Sandara គឺជាតារាចម្រៀងស្រីដែលមានឈ្មោះល្បីម្នាក់ និងជាអតីតសមាជិកក្រុមនារីឈ្មោះល្បី 2NE1។ មែនទែនទៅ អាជីពជាតារាចម្រៀងស្រី សម្រាប់ Sandara ក៏អាចនិយាយបានថា មិនសូវជាមានទីផ្សារល្អឡើយសម្រាប់រូបនាង ព្រោះបច្ចុប្បន្នក្មេងៗ ជំនាន់ក្រោយជាច្រើនបានកំពុងវាយលុកវិស័យមួយនេះ។ រីឯតារាស្រីស្រករៗ នឹងរូបនាង ពួកគេខ្លះក៏ទៅចាប់អាជីពជាតារាសម្ដែង ឬក៏បង្កើតនូវផលិតកម្មតូចល្មមមួយសម្រាប់ខ្លួនឯង។
ជាក់ស្ដែង កាលពីពេលថ្មីៗ កន្លងទៅនេះ ក្នុងកម្មវិធី “Unnie Salon” Sandara ត្រូវបានគេចោទសួរថា “ប្រសិនបើនាងមានផលិតកម្មផ្ទាល់ខ្លួន តើនាងនឹងជ្រើសយកតារាប្រភេទណាមកចូលរួមជាមួយផលិតកម្មរបស់នាង?”
Sandara ក៏បានឆ្លើយប្រាប់ថា “នាងមិនសូវចេះបណ្ដុះបណ្ដាលមនុស្សនោះទេ ដូច្នេះនាងនឹងជ្រើសរើសឧទាហរណ៍ជាក់ស្ដែងតែម្ដង ប្រសិនបើនាងបើផលិតកម្មខ្លួនឯងមែន។ នាងនឹងជ្រើសរើសយក តារាសម្ដែងប្រុស Jung Hae In និង RoWoon ពីព្រោះពួកគេមានរូបរាងទាក់ទាញ បើបានពួកគេនៅក្រោមផលិតកម្មរបស់នាង ពិតជាមានការងារធ្វើមិនដាច់ឡើយ” ៕
ប្រភព៖ Koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ