ភ្ញាក់ផ្អើលខ្លាំងណាស់! Bee Namthip សារភាពហើយថាកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយតារាប្រុសរូបនេះ!(មានរូបភាព)
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bee Namthip ដែលតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនពិសេសនោះគឺតាមរយៈការសម្ដែងរឿងភាគល្បីៗរបស់នាងនេះតែម្ដង។
ដោយឡែកមួយរយៈពេលមុន គេតែងតែឃើញតារាស្រីរូបនេះ បង្ហាញភាពស្និតស្នាលជាមួយនិងតារាប្រុសវ័យក្មេងគឺលោក Film Thanapat តែទោះបីជាយ៉ាងណាក៏ដោយអ្នកទាំងពីរ អះអាងថាទំនាក់ទំនងនេះគ្រាន់តែជាបងប្អូននិងគ្នាតែប៉ុនណោះ។
ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ Namthip បានបង្ហោះរូបភាពបែបស្និតស្នាលជាមួយនិង Film ម្ដងទៀត ខណៈអ្នកទាំងពីរកំពុងតែនៅលើទូកកណ្ដាលសមុទ្រតែពីរនាក់ និងថែមទាំងសរសេរ Caption បញ្ជាក់ទៀតថា «កុំចែចង់ មនុស្សប្រុសរបស់ខ្ញុំ»។
ក្រោយពេលឃើញបែបនេះភ្លាម ហ្វេនៗនិងមហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ព្រោះទីបំផុតតារាស្រីរូបនេះព្រមប្រកាសពីទំនាក់ទំនងខ្លួនជាមួយនិងតារាប្រុសដែលជាសិស្សប្អូនរបស់ខ្លួនហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី