គួរឲ្យសរសើរ! ខាន់ ជេមស៍ បង្ហាញបន្ទប់ជួល១ខែ៣០ដុល្លារដែលខ្លួននៅកាលពីជាង១០ឆ្នាំមុន!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ ទទួលបានជោគជ័យខាងវិស័យសិល្បៈរបស់ខ្លួន ដោយមានអ្នកគាំទ្រជាច្រើន ហើយគ្រប់បទចម្រៀងថ្មីៗរបស់លោកចេញមកតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ទៀតផង។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលលោកបានបង្ហោះវីដេអូមួយ បង្ហាញពីទិដ្ឋិភាពបន្ទប់ជួលរបស់លោក កាលពីពេលដែលលោកមិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈ ដែលបន្ទប់ជួលនោះមានតម្លៃ១ខែ៣០ដុល្លារ ហើយលោកមិនដែលបំពេញជីវិតដ៏កម្សត់មួយនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដ៏តារាប្រុសរូបនេះ ទម្រាំតែល្បីល្បាញដល់សព្វថ្ងៃនេះ លោកក៏ធ្លាប់មានជីវិតកម្សត់កម្រតស៊ូរស់នៅក្រោមបន្ទប់ជួល តម្លៃ៣០ដុល្លារក្នុងមួយខែបែរនេះដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាបខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី