បើសិនជាប្រិយមិត្តបានទស្សនាខ្សែភាពយន្តរឿង Parasite ប្រិយមិត្តប្រាកដជាស្គាល់តួអង្គកញ្ញា Jung Jiso។ នាងបានដើរតួជា Dahye ដែលជាកូនស្រីរបស់គ្រួសារត្រកូល Park ហើយបានលួចស្រឡាញ់ Kim Kiwoo ដែលជាគ្រួបង្រៀនរបស់នាង។
សម្រាប់រឿងថ្មីនេះ Jiso បានប្តូរស្ទាយថ្មីមើលសឹងតែមិនស្គាល់! នាងបានចូលរួមសម្តែងរឿងភាពកូរ៉េ “Cursed” រួមជាមួយលោក Sung Dongil, កញ្ញា Uhm Jiwon, និងកញ្ញា Jo Minsoo ហើយគ្រប់គ្នាបានលើកសរសើរពីការព្យាយាមយកចិត្តទុកដាក់លើអាជីពសម្តែងមួយនេះ។
អត្ថបទដោយ ៖ Sunstar