មិននឹកស្មានសោះ! តួអង្គ Gu Seungjun ក្នុងខ្សែភាពយន្តភាគរឿង Crash Landing On You បានសម្តែងឈុតឆាកទាំង៣នេះដោយមិនបានព្រៀងទុកមុនឡើយ

លោក Kim Junghyun ដែលដើរតួជាតួអង្គ Gu Seungjun ក្នុងខ្សែភាពយន្តភាគរឿង Crash Landing On You បានបង្ហើបប្រាប់អ្នកសារព័ត៌មានពីឈុតឆាក៣ឈុតដែលលោកសម្តែងដោយមិនបានព្រៀងទុកមុនឡើយ។

ឈុតឆាកទី១ ៖
នៅភាគទី១៥ script គ្រាន់តែសរសេរថាឲលោកហែកសំបុត្រយន្តហោះតែប៉ុណ្ណោះ ប៉ុន្តែការយកមាត់មកហែកសំបុត្រយន្តហោះនោះគឺជាគំនិតរបស់លោកផ្ទាល់។ ហ្វេនៗភាពច្រើនគិតថាលោកធ្វើឲឈុតឆាកនេះលេចធ្លោរជាងមុន។

ឈុតឆាកទី២ ៖
នៅភាគទី១៤ដែលជា Kiss Scene តម្រូវឲ Seo Dan ថើប Gu Seungjun។ ក៏ប៉ុន្តែក្នុងកំឡុងពេលថតលោក Kim Junghyun និងតួស្រីក៏មានគំនិតចង់ឲ Seo Dan ជាអ្នកចាប់ផ្តើមងាកទៅរក Seungjun ក៏ប៉ុន្តែឲតួប្រុសជាអ្នកចាប់ផ្តើមថើបវិញព្រោះក្នុងរឿងតួអង្គ Seo Dan មិនមានបទពិសោធន៍ថើបមនុស្សប្រុសនោះទេ។

ឈុតឆាកទី៣ ៖
នៅក្នុងភាគទី១៥ ដែល Gu Seungjun ទៅជួយ ​Seo Dan ពីជនពាលនោះលោកបានបន្ថែម script ខ្លួនឯងថា “I used to enjoy clay shooting in South Korea” ។

អត្ថបទដោយ ៖ Sunstar

ប្រភព ៖ kstarlive.com