ដឹងការពិតហើយ! ទីបំផុត Chippy ប្រាប់ពីទំនាក់ទំនងខ្លួននិងបុរសបរទេសដែលស្និតស្នាលហើយ!

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតារាសម្ដែងថៃស្រីល្បីឈ្មោះ Chippy Sirin តែងតែបង្ហាញភាពស្និតស្នាលជាមួយនិងបុរសបរទេសម្នាក់ រហូតធ្វើឲ្យហ្វេនៗជាច្រើនសង្ស័យថានាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងបុរសម្នាក់នោះថែមទៀតផង។

ជាក់ស្ដែងក្រោយពេលមានសំណួរចោទសួរកាន់តែច្រើនឡើងៗ ស្រាប់តែថ្មីៗនេះ Chippy បានបង្ហោះរូបភាពជាមួយនិងបុរសបរទេសម្នាក់នោះហើយ សរសេរ Caption រៀបរាប់ថា៖

«នោះគឺជា រូបថតតាំងពីខែធ្នូ ឆ្នាំមុន អាចចូលទៅមើលបាន សរុបសេចក្តីមក ពួកយើងនៅតែជាមិត្តភក្តិដូចធម្មតាដដែល»។

ក្រោយពេលលឺបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាភ្លឺភ្នែក និងដឹងការពិតថាតាមពិត ទំនាក់ទំនងតារាស្រីរូបនេះ និងបុរសបរទេសម្នាក់នោះគ្រាន់តែជាមិត្តភក្ដិ ហើយអ្នកទាំងពីរក៏ស្និតស្នាលគ្នាមកជាយូរដែរហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី