ផលិតកម្ម YG គឺជាផលិតកម្មដែលមានឈ្មោះល្បីមួយក្នុងប្រទេសកូរ៉េខាងត្បូង មិនតែប៉ុណ្ណោះ ក្រុមចម្រៀងដែលស្ថិតនៅក្រោមផលិតកម្មមួយនេះក៏សុទ្ធតែជាក្រុមដែលមានឈ្មោះល្បី និងរកចំណូលបានយ៉ាងក្រាស់ក្រែលផងដែរ។ ក្នុងឆ្នាំ ២០២០ នេះ ផលិតកម្មយក្សមួយនេះ ក៏បានប្រាប់ពីគោលបំណងរបស់ខ្លួនក្នុងឆ្នាំ ២០២០ ដូចជាត្រៀមចេញនូវបទចម្រៀងថ្មីឲ្យក្រុមចម្រៀងនារី BlackPink និងក្រុមចម្រៀងបុរស Winner។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះក្នុងផែនការសម្រាប់ឆ្នាំថ្មីរបស់ផលិតកម្ម YG ក៏នឹងត្រៀមបង្ហាញនូវក្រុមចម្រៀងនារីថ្មី ក្នុងឆ្នាំ ២០២០ នេះផងដែរ ប៉ុន្ដែពត៌មានលំអិតខាងផលិតកម្មសុំលាក់ទុកសិន។ គួររំលឹកផងដែរ បច្ចុប្បន្នផលិតកម្ម YG មានតែក្រុមចម្រៀងនារី មួយគត់នោះគឺ Blackpink ខណៈក្រុមបុរសមានច្រើនដូចជា BigBang, Winner, iKon និង Treasure ជាដើម៕
ប្រភព៖ Koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ