អុញនោះ! ក្រោយមកពីជប៉ុនវិញ Anne Thongprasom ត្រូវបានគេរិះគន់ពេញបណ្ដាញសង្គមដោយសារ…..!(មានរូបភាព)

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Anne Thongprasom បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើរូបនាង ហើយវាក៏ក្លាយជាប្រធានបទដ៏ក្ដៅគគុកផងដែរ ក្រោយពេលដែលតារាស្រីរូបនេះ ត្រឡប់មកពីប្រទេសជប៉ុន ដែលជាប្រទេសកំពុងឆ្លងវីរ៉ូសដ៏កាចសាហាវ Covid-19 ផងដែរ។

ក្នុងនោះផងដែរ មូលហេតុដែលធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិទៅលើតារាស្រីរូបនេះ ព្រោះតែក្រោយពេលនាងត្រឡប់មកពីជប៉ុនវិញ នាងបង្ហោះរូបភាពអង្គុយញាំកាហ្វេនៅក្នុងហាងកាហ្វេមួយកន្លែង ធ្វើឲ្យមហាជនជាច្រើនចូលទៅបញ្ចេញមតិ ហេតុអ្វីនាងទើបតែមកពីជប៉ុន ដែលប្រឈមនឹងការឆ្លងជំងឺ Covid-19 បែរជាចេញមកដើរលេងជាធម្មតាបែបនេះ ហាក់បីដូចជាមិនខ្វល់ពីការស្នើសុំ របស់ក្រសួងសុខាភិបាល ឲ្យសម្រាលថែរក្សារសុខភាពនៅផ្ទះយ៉ាងហោចណាស់ក៏១៤ថ្ងៃដែរ។

យ៉ាងណាមិញក្រោយពេលមានមតិរិះគន់ច្រើនពេក Anne ក៏ឆ្លើយតបសារទៅមហាជនវិញថា រូបភាពនោះគឺជាវាកន្លងហួសយូរមកហើយ មិនមែនរូបភាពថ្មីៗរបស់នាងនោះទេ ហើយនាងក៏បង្ហោះសារក្នុងបណ្ដាញសង្គមរៀបរាប់ដែរថា៖

«Anne កំពុងថែរក្សាខ្លួនឯងនៅផ្ទះហើយ។ សូមអរគុណចំពោះការព្រួយបារម្ភ។ Anne នឹងថែរក្សាខ្លួនឯង ឱ្យបានល្អតាមការណែនាំ របស់ក្រសួងសុខាភិបាល»៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី