ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈបទចម្រៀងថ្មីៗរបស់នាងផ្ទាល់នេះតែម្ដង។
ជាក់ស្ដែងថ្មីៗនេះ នាងទើបតែចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា «សុំពេលឈឺចាប់ម្នាក់ឯងបានទេ» ដែលបទនេះស្ដាប់ទៅពិតជាមានអត្ថន័យខ្លាំងណាស់ អ្វីដែលពិេសសនោះក្នុងបទចម្រៀងនេះ មានការចូលរួមសម្ដែងពីកញ្ញា ឈិត សុវណ្ណបញ្ញា និងលោក Alex Cannan Real ដែលថតកាលពីដំណើរកំសាន្តជុំគ្នាទៀតផង។
តាមរយៈបទនេះផងដែរ គ្រាន់តែចេញមកភ្លាម គឺទទួលបានការគាំទ្រពីសំណាក់មហាជន ពិសេសនោះគឺចាក់ដោតអារម្មណ៍មិត្តៗយុវវ័យដែលកំពុងតែមានស្នេហានេះតែម្ដង៕ តោះ! ចង់ដឹងថាបទនេះពិរោះនិងមានអត្ថន័យប៉ុនណា ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី