តារាសម្តែង Lee Sungkyung បង្ហាញពីអារម្មណ៍ក្រោយខ្សែភាគយន្តភាគ Dr.Romantic 2 បានទទួលបាន Rating រហូតដល់ 21.7%
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Cosmopolitan Korea កញ្ញា Lee Sungkyung បាននិយាយថានាងចង់សម្តែងជាគ្រូពេទ្យម្តងទៀតព្រោះចំពោះនាងផ្ទាល់ការសម្តែងតែងតែមានការផ្លាស់ប្តូរតួអង្គនិងអត្តចរិក។
ទោះបីជានេះជារឿងទី២ដែលនាងសម្តែងជាគ្រូពេទ្យក៏ដោយក៏ប៉ុន្តែដោយសារមានការជួយជ្រុំជ្រែងពីតារាសម្តែងរាមច្បងទើបនាងអាចធ្វើឲតួអង្គក្នុងរឿងទាំងពីរមានភាពខុសប្លែកគ្នាទាំងវិធីសាស្រ្តរស់នៅនិងចរិកលក្ខណៈរបស់តួអង្គ។
Sungkyung បាននិយាយថាបើប្រៀបធៀបនាងទៅនឹងតួអង្គ Cha Eun Jae ក្នុងរឿង Dr.Romantic 2 នាងក៏មិនខុសគ្នាពី Eun Jae ប៉ុន្មានដែរដោយសារតែ Eun Jae មានចរិកលក្ខណៈមិនសូវរួសរាយរាក់ទាក់។ ចំណែកនាងវិញពេលដែលអ្នកក្រៅមើលមកតែងគិតថានាងមិនរួសរាយរាក់ទាក់ដែរ ទើបនាងខំលេងសើចដើម្បីឲអ្នកដទៃហ៊ានចូលជិត។
អត្ថបទដោយ ៖ Sunstar