កាលពីថ្មីៗ កន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូង កំពុងទទួលការរាតត្បាតពីវីរុសប្រភេទថ្មី COVID-19 ស្របពេលដែលមានតារាសម្ដែង និងតារាចម្រៀងជាច្រើននាំគ្នាបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាបន្ដបន្ទាប់សម្រាប់ចូលរួមជួយប្រជាជន ក៏ដូចជាប្រទេសរបស់ខ្លួន។
ក្នុងចំណោមអ្នកបរិច្ចាគទាំងអស់ ក៏មានតារាសម្ដែងប្រុសខ្ពស់ស្រឡះរូបសង្ហារ Lee Minho ផងដែរ។ អ្វីដែលកាន់តែគួរឲ្យភ្ងាក់ផ្អើល និងកោតសរសើរដល់តារាសម្ដែងប្រុសរូបនេះ គឺលោកបានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដល់ទៅជាង ៣០០លានវ៉ុន (ប្រហែល ២៥០ ០០០ដុល្លារ) ទៅឲ្យអង្គការសប្បុរសធម៌ចំនួន ៨ខុសៗ គ្នាដែលរួមមានដូចជា៖ Fruit of Love, Good Neighbors, Love Bridge, Save the Children, Green Umbrella និងអង្គការជួយកុមារៗ ៣កន្លែងទៀត ដែលនេះពិតជាទង្វើដ៏សប្បុរសមួយ។
ប្រភព៖ allkpop
អត្ថបទដោយ៖ ស្រីពេជ្រ