ចុមយក្ស! ស្ងាត់ៗ បែកធ្លាយតារាថៃ Pat Napapa កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសវ័យក្មេងម្នាក់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែល តារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa លែងលះគ្នាជាមួយនិងស្វាមីដាច់ស្រេចមក នាងក៏ក្លាយជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូន ហើយក៏ជាម្ដាយដ៏រឹងមាំម្នាក់ផងដែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយពេលលេចលឺព័ត៌មានថាតារាស្រីរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយនិងបុរសវ័យក្មេងម្នាក់ ដែលជាអ្នកក្រៅរង្វង់សិល្បៈ នេះបើយោងតាមរូបភាពដែលគេថតបានពេលដែលអ្នកទាំងពីរទៅញាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែម ហើយថែមទាំងយកកូនទៅជាមួយពោលពេញដោយក្ដីសុខទៀតផង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា បុរសវ័យក្មេងរូបនោះ ត្រូវបានគេថាមានអាយុប្អូន Pat រហូតដល់១០ឆ្នាំឯណោះ ហើយសព្វថ្ងៃ Pat ក៏មិនទាន់ប្រកាសជាសាធារណៈថាបុរសម្នាក់នោះត្រូវជាអ្វីនិងនាងដែរ គ្រាន់តែពេលនេះអ្នកទាំងពីរកំពុងតែស្និតស្នាលគ្នាខ្លាំង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី