បើចរចារត្រូវគ្នា! តួស្រី “Legend of the Blue Sea” នឹងត្រៀមខ្លួនត្រលប់មកវិញជាមួយរឿងភាគថ្មី

ប្រិយមិត្តភាគច្រើនប្រហែលជាស្គាល់តារាសម្ដែងស្រី  Jun Jihyun តាមរយៈការសម្ដែងដ៏ក្រម៉ិចក្រមើមរបស់នាងក្នុងរឿងភាគល្បី ” My Love from another star” និង “Legend Of the blue sea”។

ក្រោយពីពរពោះកូនទី ២ របស់ខ្លួន តារាស្រីរូបនេះ បានបាត់ខ្លួនអស់មួយរយៈពីវិស័យសិល្បៈអស់មួយរយៈធំ។ យោងតាមប្រភពពត៌មាន allkpop បានបង្ហើបប្រាប់ឲ្យដឹងថា តារាសម្ដែងប្រជាប្រិយខ្ពស់ Jun Jihyun បានកំពុងនឹងពិភាក្សាជាមួយក្រុមការងារ និងអ្នកសរសេរបារ៉ូលរឿងដ៏ល្បី Kim Eun Hee សម្រាប់រឿងភាគថ្មី។ យ៉ាងមិញ រឿងភាគមួយនេះស្ថិតក្នុងការកែសម្រួល និងសរសេរបន្ថែម ដែលមានចំណងបណ្ដោះអាសន្នថា “Jirisan”។

After Footer (Active) - damrei Mr1 Zone2

គួររំលឹកផងដែរថា ប្រសិនជាតារាសម្ដែងស្រីរូបនេះទទួលថតរឿងថ្មីមួយនេះ វានឹងជារឿងភាគដំបូងរបស់នាងបន្ទាប់ពីបាត់មុខពីវិស័យសិល្បះអស់រយៈពេលប្រមាណ ៤ ឆ្នាំ៕

ប្រភព៖ allkpop

អត្ថបទដោយ៖ ស្រីពេជ្រ