អីយ៉ា! Grace សារភាពថានេះគឺជាលើកដំបូងហើយដែលនាងជ្រើសរើសយកមិត្តប្រុសអាយុប្អូន!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះ Grace Kanklao កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺនៅពេលដែលបង្ហាញទំនាក់ទំនងជាសារធារណៈជាមួយនិងមិត្តប្រុសដែលមានអាយុក្មេងជាងនាង២ឆ្នាំ។

ក្នុងនោះផងដែរ តាមរយៈការផ្ដល់បទសម្ភាសន៍កាលពីពេលថ្មីៗនេះ Grace បានរៀបរាប់ទាំងរំភើបចិត្តថា៖ «ទាក់ទងគ្នាជិត ២ឆ្នាំហើយ ។ គាត់មានអាយុតិចជាង ខ្ញុំ ដល់ទៅ ២ ឆ្នាំ ហើយគាត់ ក៏ជាមនុស្សដំបូងគេ ដែលមានអាយុក្មេង ជាងខ្ញុំផងដែរ។ ដំបូងគិតថា មិនទាក់ទងគ្នាទេ ហើយខ្ញុំតែងតែមាន មិត្តប្រុសដែលមាន អាយុចាស់ជាង ម៉្យាងវិញទៀត ក៏មានអារម្មណ៍ថាគ្មានសុវត្ថិភាព ប៉ុន្តែការពិតទៅ នៅពេលដែលយើង បានទាក់ទងគ្នាពិតប្រាកដ ទើបដឺងថា អ្វីៗគឺអាស្រ័យលើ យើងផ្ទាល់ ។ ណាមួយ គ្រួសាររបស់ខ្ញុំ គឺមិនមានបញ្ហាអ្វីនោះទេ ហើយថែមទាំងបាននិយាយថា គាត់គួរឱ្យស្រលាញ់ ហើយគ្រួសាររបស់គាត់ គួរឱ្យស្រលាញ់ដែរ។»

ក្រោយពេលលឺសម្ដីរបស់ Grace ខាងលើនេះហើយ ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងអបអរសារទរដល់ តារាស្រីរូបនេះ ដែលមានមិត្តប្រុសក្មេងហើយ ចេះយល់ចិត្តនិងគួរឲ្យស្រលាញ់ទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី