ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា ពរពោះកូននៅក្នុងផ្ទៃមក នាងរិតតែទទួលបានការស្រលាញ់និងមើលថែថ្នាក់ថ្នមពីគួរដណ្ដឹង ធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសនាងខ្លាំងណាស់។
យ៉ាងណាមិញស្រាប់តែកាលពីម្សិលមិញនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើបចិត្តថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញ សកម្មភាពនាងរៀបចំកម្មវិធី Surprise ខួបកំណើតគូដណ្ដឹង ក្នុងនោះនាងបានរៀបចំទៀតជាច្រើននៅតាមកាំជណ្ដើរ រួមជាមួយនិងផ្កាកូលាបរូបបេះដូង និងនំខេកដ៏ស្រស់ស្អាតថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ នាងថែមទៀតមានវីដេអូនិយាយរៀបរាប់ពីទំហំចិត្តស្រលាញ់របស់ខ្លួនទៅកាន់គូដណ្ដឹង ចាក់ឲ្យលោកមើល ធ្វើឲ្យលោករំភើបចិត្តរកពាក្យអ្វីនិយាយលែងបាន មានតែស្នាមញញឹម និងទឹកភ្នែកហូររលីងរលោងតែប៉ុនណោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី