បញ្ចេញតិចៗហើយ! ឌុច លីដា បង្ហាញរាងឪពុកកូនរបស់ខ្លួនហើយ!(មានរូបភាព)

ដូចប្រិយមិត្តបានជា្របអញ្ចឹងថា​ ក្រោយពេលដែលស្ងប់ស្ងាត់ពីសិល្បៈអស់មួយរយៈ តារាសម្ដែងស្រីល្បីឈ្មោះ ឌុច លីដា បានបង្ហាញខ្លួនជាមួយនិងកូនប្រុសសំណព្វចិត្តរបស់ខ្លួនពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់។

ក្នុងនោះផងដែរ ក្រោយពេលតារាស្រីរូបនេះ បង្ហាញមុខកូនប្រុសជាសាធារណៈមក គ្រប់គ្នាក៏ចង់ឃើញនិងស្គាល់មុខឪពុករបស់កូនប្រុសនាងថាជានរណា ស្របពេលកន្លងមកគ្រប់គ្នាពុំដែលបានដឹងថាតារាស្រីរូបនេះ ធ្លាប់រៀបការមានស្វាមីនោះទេ។

ជាក់ស្ដែងស្រាប់តែកាលពីថ្មីៗនេះ នាងបង្ហាញបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ នៅពេលដែលនាងបានបង្ហោះរូបភាព និងសរសេរអក្សរនៅលើរូប​ភាពនោះថា«​មុខបាននៅលើដៃប៉ាគេ»។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាស្រីរូបនេះ ពុំទាន់បង្ហាញមុខស្វាមីជាសាធារណៈក៏ពិតមែន តែមហាជនជាច្រើនបានឃើញរូបរាងលោកឱបកូនប្រុសក៏ដឹងថាលោកគឺជាឪពុកដ៏ល្អម្នាក់ផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី