យោងតាមប្រភពពត៌មាន Allkpopបានបង្ហើបប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីឈ្មោះល្បី IU បរិច្ចាគលុយច្រើនសន្ធឹកដល់ទៅ ៥ ដងជាប់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសប្រភេទថ្មី COVID-19 ។
ក្នុងនោះផងដែរ លើកទី១ នាងបានបរិច្ចាគ ១០០លានវ៉ុន (ប្រហែលជាង ៨២ ០០០ដុល្លារ) ទៅអង្គការសប្បុរធម៌ Good Neighbors និងលើកទី២ ១០០លានវ៉ុន(ប្រហែលជាង ៨២ ០០០ដុល្លារ) ទៅសមាគម Korea Medical Association។ លើកទី៣ ឧបត្ថម្ភ ៣០លានវ៉ុន (ប្រហែលជាង ២៥ ០០០ ដុល្លារ) ទៅស្រុក Seocho លើកទី ៤ ឧបត្ថម្ភ ៣០លានវ៉ុន(ប្រហែលជាង ២៥ ០០០ ដុល្លារ) ទៀតទៅឲ្យក្រុង Gwacheon ទីកន្លែងរបស់ក្រុមហ៊ុននាង និងចុងក្រោយនេះ ២០លានវ៉ុន(ប្រហែលជាង ១៦ ០០០ដុល្លារ) ទៅដល់ស្រុក Yangpyeong។
គួររំលឹកផងដែរថា តារាស្រីរាងតូចច្រលឹងរូបនេះ តែងតែបរិច្ចាគលុយរបស់នាងជារឿយៗ ដល់អង្គការសប្បុរសដើម្បីជួយដល់កុមារកំព្រា និងផ្សេងៗ ទៀត ដែលនេះជាទង្វើដ៏គួរឲ្យគោរព និងកោតសរសើរមួយ៕
ប្រភព៖ Allkpop
អត្ថបទដោយ៖ ស្រីពេជ្រ