លោក Pakho Chau គឺជាតារាសម្ដែងប្រុស ហុងកុង មួយរូប ដែលកំពុងមានឈ្មោះល្បីគួរសមនាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ លោកថែមទាំងបានលេចមុខក្នុងរឿងភាគល្បីៗ ជាច្រើនថែមទៀតផង។
មែនទែនទៅ តារាប្រុសរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រនៅក្នុងវិថីសិល្បៈនោះទេ លោកថែមទាំងមានគ្រួសារដ៏កក់ក្ដៅរួមទាំងកូនស្រីតូចគួរឲ្យស្រលាញ់ម្នាក់ទៀតផង។
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា វីរុស COVID-19 បាននឹងកំពុងវាយឡុកខ្លាំងក្នុងបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកនាពេលបច្ចុប្បន្ន សូម្បីតែនៅហុងកុងមានអ្នកឆ្លងច្រើនជាង ៩៦ នាក់។ បែបនេះហើយទើប តារាប្រុសនេះត្រូវថែរក្សាអនាម័យយ៉ាងខ្ជាប់ខ្ជួនត្រឹមត្រូវ ហើយពាក់ម៉ាស់ជាប់គ្រប់ពេល សូម្បីតែពេលដេក ក៏ព្រោះកូនស្រីលោកទើបតែមានអាយុ ៣ ខែ ងាយនឹងឆ្លងរោគផ្សេងៗ និងដើម្បីការពារសុវត្ថិភាពរបស់ក្រុមគ្រួសារលោកទាំងមូលផងដែរ៕
ប្រភព៖ jaynestars
អត្ថបទដោយ៖ ស្រីពេជ្រ