ដើរលេងកម្សាន្ដចំពេល COVID-19 កំពុងផ្ទុះ! តារាចិនទាំងអស់នេះត្រូវគេរិះគន់គ្មានប្រណី..

បច្ចុប្បន្ន វីរុសប្រភេទថ្មី COVID-19 បានកំពុងក្លាយជាក្ដីបារម្ភសម្រាប់មនុស្សជាច្រើនក្នុងពិភពលោក ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកឆ្លងបានកើនឡើងជាលំដាប់។ មែនទែនទៅ កំឡុងពេលនេះ មនុស្សជាច្រើនមានការខ្លាចរអា និងសុខចិត្តសំងំនៅក្នុងផ្ទះច្រើនជាងដើរហើរចេញក្រៅ។

ទន្ទឹមនឹងនេះ ក៏មានតារាក្នុងប្រទេសចិនមួយចំនួនហាក់ដូចជាគ្មានខ្លាចរអា ហើយនាំគ្នាដើរកម្សាន្ដទៅតាមប្រទេសផ្សេងៗ យ៉ាងសប្បាយដោយគ្មានខ្វល់អ្វីទៅវិញ។ ក្នុងនោះផងដែរ ក៏មានដូចជាតារាសម្ដែងប្រុស Lu Yu និងភរិយា នាំគ្នាទៅដើរលេងជប៉ុន ខណៈដែរ តារាស្រី Kitty Zhang ក៏ត្រូវប្រទះឃើញដើរលេងយ៉ាងសប្បាយជាមួយ មិត្តប្រុស នៅប្រទេស ជប៉ុន ដូចគ្នា។ មិនតែប៉ុណ្ណោះ សូម្បីតែគូស្នេហ៍តារាល្បីៗ ដូច Yin Zheng និង Jiang Mengjie,  Jacky Heung និង Bea Hayden ក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ក៏ព្រោះតែមិនចេះរើសពេលវេលាឲ្យបានសមស្របក្នុងដើរកម្សាន្ដក្រៅប្រទេស។

After Footer (Active) - damrei Mr1 Zone2

ក្រោយពីឃើញបែបនេះ ប្រជាជនចិនមួយចំនួនធំមានការខឹងសម្បារយ៉ាងខ្លាំង និងបានរិះគន់ចំៗ ថា ពេលដែលប្រទេសកំពុងជួបទុក្ខលំបាក បែរជានាំគ្នាដើរលេងសប្បាយមិនចេះគិតបែបនេះទៅវិញ។ ពួកគេក៏បានលើកឡើងទៀតថា តារាស្រី-ប្រុសទាំងអស់នោះ មិនចាំបាច់ត្រលប់មកប្រទេសវិញនោះទេ គួរតែនៅទីនោះតែម្ដងទៅ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ