តួឯកស្រីនាង Chompoo ត្រលប់មកសារជាថ្មីជាមួយរឿងបែបកំប្លុកកំប្លែង ធ្វើឲអ្នកទស្សនាសើចទៀតហើយ(មានវីដេអូខ្លី)

ត្រៀមៗសម្រាប់មិត្តអ្នកគាំទ្រស្នាដៃការសម្ដែងរបស់តួឯកស្រីជើងចាស់នាង Chompoo Araya ដោយតារាស្រីអ្នកម្ដាយកូនភ្លោះរូបនេះនឹងត្រលប់មកវិញហើយជាមួយស្នាដៃការសម្ដែងក្នុងរឿងថ្មីបែបកំប្លុកកំប្លែង​ ធ្វើឲអ្នកទស្សនាបាត់កង្វល់។

ដោយភាពយន្ដថ្មីមួយនេះមានចំណងជើងថា Tootsies & The Fake ថែម Chompoo ក៏ត្រូវសម្ដែងជាតួអង្គពីរនាក់ផ្សេងគ្នាក្នុងរឿងនេះផងដែរ។ តែមិនមែនលេងជាកូនភ្លោះនោះឡើយ គឺសាច់រឿងទាក់ទងនឹងនារីលក់បាយម្នាក់ ត្រូវបានបន្លំខ្លួនជំនួសតារាល្បីដែលជួបគ្រោះថ្នាក់ ថ្វីត្បិតតែមុខដូចគ្នាតែចរិកវិញពិតជាធ្វើឲរឿងទាំងមូលពេញដោយសំណើច។

After Footer (Active) - damrei Mr1 Zone2

តោះមកមើលវីដេអូខ្លីៗខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ ស្រីល័ក្ខ