ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា រៀបការកសារគ្រួសារ និងមានកូនមួយរូបមក មហាជនជាច្រើនកាន់តែស្ងប់ស្ងែងពីជីវិតរបស់អ្នកនាង ព្រោះបានស្វាមីល្អ ហើយថែមទាំងមានកូនគួរឲ្យស្រលាញ់ទៀតផង។
តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនចំឡែកចិត្ត ក្រោយពេលឃើញអ្នកនាងបង្ហោះសាររៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនមើលទៅហាក់ដូចជាកំពុងតែមានរឿងអ្វីនៅក្នុងចិត្ត ដោយសារនោះបានរៀបរាប់ថា៖
«មានរឿងខ្លះយើងមិនបានប្រាថ្នា តែបែជាបាន ខ្ញុំជាមនុស្សមិនមែនទេវតាចង់ធ្វើអ្វី ជប់បាននោះទេ បើមិនប្រឹងធ្វើ ទាំងថ្ងៃទាំងយប់ ភ្លេចបាយភ្លេចទឹក ភ្លេចសម្រាកនោះទេ.. វាពិតជាមិនសម្រេចបានឡើយ ប្រឹងធ្វើស្ទើរដាច់ខ្យល់ ពេលខ្លះទទួលផលបានតែបន្តិច ស្ទើរគ្មានកំលាំងធ្វើបន្ត តែយ៉ាងណាក៏ដោយ បានជាកើតមកហើយ គ្មានជម្រើសទេ បើមិនធ្វើនេះ ក៏ត្រូវតែធ្វើនោះដែរ ចឹងឈប់ពិចារណាច្រើនមានអីធ្វើហ្នឹងទៅ ចង់មានចង់បានចង់ល្អ ខំទៅ គេមិនប្រើក៏ប្រឹងធ្វើទៅ ទើបគេមើលឃើញ ok សូមចប់ត្រឹមហ្នឹង រាត្រីសួស្តី សារដាស់តឿនខ្លួនឯងមុនចូលគេង»។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសារមួយនេះរបស់អ្នកនាង ឱក សុគន្ធកញ្ញា ព្រោះនេះគឺជាលើកទី១ហើយ ដែលឃើញតារាស្រីរូបនេះបង្ហោះសារបែបនេះក្នុងបណ្ដាញសង្គម៕
អត្ថបទដោយ៖ស៊ីវលី