ពិតជាអបអរសាទរខ្លាំងណាស់ ក្រោយពេលដែលពរពោះកូនក្នុងផ្ទៃអស់រយៈពេលជាច្រើនខែ ពេលនេះភរិយាលោក នី រតនា សម្រាលហើយ មុខមាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។
ក្នុងនោះផងដែរ តាមការបញ្ជាក់របស់លោក នី រតនា កូនរបស់លោកគឺភេទស្រី មានឈ្មោះថា នីវណ្ណ មែលឡានី ហៅ មែល (MEL) កើតមកភ្លាមមានទម្ងន់៣.៣៦គីឡូក្រាម ម៉ាប់ៗគួរឲ្យស្រលាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់លោក នី រតនា និងភរិយា ទីបំផុតបានឃើញមុខកូនស្រីរបស់ខ្លួនហើយ ពិសេសមុខមាត់គួរឲ្យស្រលាញ់ទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី