ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងល្បីឈ្មោះដែលជាគូស្នេហ៍និងគ្នាគឺកញ្ញា ទេព បូព្រឹក្ស និងលោក ជី ដេវីត ក្លាយជាតារាចម្រៀងឯករាជ្យមក អ្នកទាំងពីរតែងតែចេញបទថ្មីរបស់ខ្លួនជាមួយគ្នា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនចាញ់កាលពីមុននោះទេ។
ជាក់ស្ដែងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់ តារាចម្រៀងប្រុសស្រីមួយគូនេះបានចេញបទប្រពៃណីមួយមានចំណងជើងថា «អួតសាហាវ» ស្ដាប់ទៅពិតជាពិរោះ និងអត្ថន័យប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ ក្នុងបទចម្រៀងថ្មីនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរ តុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាត សក្ដិសមនិងបទចម្រៀងបែបប្រពៃណីមួយបទនេះខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី