អបអរសាទរ! តារាថៃ Ja Nattha ដឹកដៃគូស្នេហ៍ចូលរោងការហើយ តែងខ្លួនស្អាតណាស់!(មានរូបភាព)

ពិតជាអបអរសាទរខ្លាំងណាស់ ដែលទីបំផុតតារាសម្ដែងថៃស្រីល្បីឈ្មោះ Ja Nattha និងគូស្នេហ៍ដែលជាអ្នកជំនួញ Tu Thananan ដល់ថ្ងៃមង្គលការរបស់ខ្លួនហើយ គឺប្រព្រឹត្តឡើងកាលពីថ្ងៃទី០៦ ខែមិនា កន្លងទៅម្សិលមិញនេះ។

ក្នុងនោះផងដែរ នៅថ្ងៃមង្គលការនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ និងស្វាមី​បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ពិសេសនោះគឺមានភ្ញៀវកិត្តិយលនិងមិត្តភក្ដិនាងមកអបអរសាទរយ៉ាងច្រើនថែមទៀតផ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា មង្គលការរបស់តារាស្រីរូបនេះ រៀបចំឡើងនៅក្នុងសណ្ឋាគារ The Siam Heritage Hotel ​ដែលពោលពេញដោយបរិយាកាសយ៉ាងល្អ មើលទៅពិតជាអស្ចារ្យខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី