អបអរសាទរ! ក្រោយរៀបមង្គលការបានប៉ុន្មានខែ ជា សំណាង ទទួលបានកូនម្នាក់គួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)
ជាការពិតណាស់ ថ្វីត្បិតតែក្រោយពេលរៀបមង្គលការរួច តារាសម្ដែងជើងចាស់លោក ជា សំណាង និងភរិយា ពុំសូវដែលបង្ហាញអំពីជីវិតឯកជនរបស់ខ្លួនក៏ពិតមែន តែមហាជនជាច្រើននៅតែចាប់អារម្មណ៍គ្រួសាររបស់លោកគ្រប់ៗគ្នា។
ជាក់ស្ដែងកាលពីម្សិលម្ងៃតារាប្រុសរូបនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលលោកបានបង្ហាញមុខកូនរបស់ខ្លួនដែលទើបតែកើត មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាចូលរួមអបអរសាទរតារាប្រុសរូបនេះ និងភរិយា ទីបំផុតទទួលបានសមាជិកថ្មីម្នាក់មុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី